គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពានរង្វាន់ត្នោតមាស ២០២៤

កាលបរិច្ឆេទ: ១២ កុម្ភៈ ២០២៤ / ម្ហូបអាហារ / Author : Veng Thavong

កាលពីថ្ងៃទី១៥ មករា កន្លងទៅនេះ ក្រុមការងាររៀបចំការប្រកួតពានរង្វាន់ត្នោតមាស ឬ Thnot d’Or បានចុះទៅតាមគ្រឹះស្ថានឧត្តមសិក្សាផ្នែកក្សេតសាស្រ្ត និងផ្នែកផលិតចំណីអាហារចំនួន១០ ដើម្បីណែនាំពីកម្មវិធីប្រកួតពានរង្វាន់ត្នោតមាសឆ្នាំ២០២៤។ ក្នុងឱកាសនោះដែរ មាននិស្សិតចូលរួមទាំងអស់ប្រមាណ ៧៥០នាក់។ ប្រធានបទសម្រាប់ឆ្នាំនេះគឺ « ការច្នៃប្រឌិតបង្កើន​គុណតម្លៃផលិតផល​រុក្ខជាតិមាន​អត្ថប្រយោជន៍ដល់សុខភាព​​សម្រាប់​ទីផ្សារ​ក្នុងស្រុក និងក្រៅស្រុក»។ នៅវគ្គផ្តាច់ព្រ័ត្រ បេក្ខនិស្សិតចំនួន១០ ក្រុមនឹងត្រូវធ្វើបទបង្ហាញផ្ទាល់មាត់ពីការងារស្រាវជ្រាវរបស់ខ្លួនដល់គណៈមេប្រយោគនៅដំណាច់ខែកក្កដា។ កាលពីឆ្នាំ២០២៣ មានបេក្ខជនជិត ២០០ នាក់ ចែកចេញជា ៣៩ក្រុម ចូលរួមប្រកួត ហើយប្រធានបទឆ្នាំនោះគឺ «លើកកម្ពស់ត្រីប្រហុក ជាពិសេសតាមរយៈការច្នៃទៅជាផលិតផលនាំចេញ»